ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ស្នងការនគរបាលខេត្ដតាកែវ ជំរុញមន្ត្រីក្រោមឱវាទ ចូលរួមពង្រឹងលើកិច្ចការងារដឹកនាំទៅតាមជំនាញរបស់ខ្លួន ឱ្យបានល្អប្រសើរជាងមុន


តាកែវ ៖ ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ទី៤ ជាមួយមន្ត្រីក្រោមឱវាទ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានជំរុញឱ្យការិយាល័យជំនាញ និងស្នងការរងទទួលផែននីមួយៗ ត្រូវចូលរួមពង្រឹងលើកិច្ចការងារដឹកនាំទៅតាមជំនាញរបស់ខ្លួន ឱ្យបានល្អប្រសើរជាងមុន។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ៖ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោក លោកស្រី នាយផ្នែក នាយរងផ្នែក នៃការិយាល័យជំនាញទាំង៣២ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បន្ដថា ខណៈស្ថានភាពនៃការដឹកនាំនាពេលបច្ចុប្បន្ន នូវមានការិយាយល័យជំនាញមួយចំនួនតូច នៅមានកំរិត ដូច្នេះ លោកស្នងការរងទទួលផែន ត្រូវតែប្រឹងប្រែងពង្រឹង និងរឹតបន្តឹងលើការគ្រប់គ្រង ការអនុវត្តភារកិច្ចជំនាញឱ្យបានខ្លាំងជាងមុន ដើម្បីធានាឱ្យបាននៅប្រសិទ្ធិភាពការងារ ក្នុងការការពាររក្សាស្ថេរភាព និងសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ ជាពិសេស ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍សង្កត់ធ្ងន់ចំនួន ៦ចំណុចដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមមាន ៖

១-ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង។

២-ផ្សព្វផ្សាយសភាពការណ៍ថ្មីៗតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

៣-ប្រមូលផ្តុំកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោងដោយចេញល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តខេត្ត ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

៤-បន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញខ្លីៗដល់មន្រ្តីនគរបាលខេត្តជាប្រចាំ។

៥-បន្តការចុះផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង ចោលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៦-បន្តការចុះផ្តល់សេវាតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ












By Vichhai-News 

إرسال تعليق

أحدث أقدم