ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខេត្តតាកែវ រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី៤ នៅសាលាស្រុកគិរីវង់


តាកែវ៖ ឯកឧត្តម ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ស៊ុត ខុន អភិបាលស្ដីទី នៃគណៈអភិបាល ខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិ៤ នៅសាលាស្រុកគិរីវង់ នាព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានបញ្ជាក់ថា គោលបំណងរបស់វេទិកានេះ គឺធ្វើឡើងដើម្បី ឱ្យក្រុមប្រឹក្សាខេត្ត បានជម្រាបជូនដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អំពី សកម្មភាព និងលទ្ធផលសំរេចបានរបស់ក្រុមប្រឹក្សាខេត្ត ដែលបានអនុវត្តក្នុងឆ្នាំកន្លងមក ជាពិសេសគឺការឆ្លើយតប ចំពោះសំណើរក៍ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ដែលបានស្នើរកាលពីឆ្នាំមុន។   

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស៊ុត ខុន អភិបាលស្ដីទី នៃគណៈអភិបាលខេត្តតាកែវ ក៏បានបង្ហាញអំពីតួនាទី ភារកិច្ចរបស់ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈ ការអនុវត្តនូវសកម្មភាពនានា ក្នុងបណ្តាឆ្នាំកន្លងមក តាមរយៈការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្ត យកទៅធ្វើការពិចារណា ដោះស្រាយ និងបន្តអនុវត្តការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើង៕












ប្រភព៖ រដ្ឋបាលខេត្តតាកែវ

Post a Comment

Previous Post Next Post