ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រយៈពេល២១ថ្ងៃរុះសរើវិញជាបន្ទាន់!! សំណង់ខុសច្បាប់ដែលមានកម្ពស់៥ជាន់ ត្រូវបានអភិបាលខណ្ឌមានជ័យ បញ្ជាឲ្យរុះរើចេញវិញជាបន្ទាន់ ក្រោយពេលក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ រកឃើញការដ្ឋានសាងសង់មួយនេះ បានសាងសង់រំលោភលើចំណីផ្លូវប្រវែង ១.៥០ម៉ ។


សំណង់ខុសច្បាប់ដែលមានកម្ពស់៥ជាន់ ត្រូវបានរុះរើចេញវិញជាបន្ទាន់ ក្រោយពេលក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ រកឃើញការដ្ឋានសាងសង់មួយនេះ បានសាងសង់រំលោភលើចំណីផ្លូវប្រវែង ១.៥០ម៉ ។ 

(ភ្នំពេញ) នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីរលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ។ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ បានចុះពិនិត្យទីតាំងការដ្ឋានសាងសង់មួយកន្លែងរបស់ឈ្មោះ គឹម ឈួង ភេទប្រុស ជនជាតិខ្មែរ រស់នៅក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ក្រោយពីក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ បានចុះពិនិត្យដល់ទីតាំងការដ្ឋានសាងសង់ខាងលើ  ក្រុមការងារបានរកឃើញថា÷ ទីតាំងការដ្ឋានដែលកំពុងសាងសង់បានសម្រេចប្រមាណ ៦៥%ភាគរយមានចំនួន៥ជាន់ ពិតជាបានសាងសង់រំលោភលើចំណីផ្លូវប្រវែង ១.៥០.ម ហើយពុំមានច្បាប់អនុញ្ញាតឲ្យសាងសង់នោះទេ នេះបើយោងតាមរបាយការណ៍កំណត់ហេតុរបស់ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ។ 

បន្ទាប់ពីក្រុមការងាររដ្ឋបាលខណ្ឌមានជ័យបានត្រួតពិនិត្យរួចមក ក៏បានធ្វើការណែនាំទៅម្ចាស់ការដ្ឋាន 

១.ម្ចាស់សំណង់ ប្រមូលខ្សាច់ថ្ម ចេញពីចំណីផ្លូវ ជៀសវាងការកក់ស្ទះបង្កគ្រោះថ្នាក់។

២.ម្ចាស់សំណង់ ត្រូវហុំព័ទ្ធការដ្ឋានឲ្យបានត្រឹមត្រូវ

៣.ម្ចាស់សំណង់ ត្រូវរុះរើសំណង់ដែលសង់លើសក្នុងចូលចំណីផ្លូវ ដែលក្រសួងបានសងប្រវែង ១.៥០.ម 

៤.ម្ចាស់សំណង់ ត្រូវរុះរើសំណង់ដែលសង់លើសចូលក្នុងចំណីផ្លូវ១.៥០.ម ដោយទុករយៈពេលចំនួន២១ថ្ងៃជាកំហិត បើមិនដូច្នេះទេរដ្ឋបាលខណ្ឌមានជ័យ ធ្វើការតាមផ្លូវច្បាប់ជាធរមាន៕







By Vichhai-News 



Post a Comment

Previous Post Next Post