ឯកឧត្តម នៅ លក្ខណា អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង
ខេត្តកោះកុង៖ យោងតាមលិខិតបង្គាប់ការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ពិធីនេះ មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ជាស្នងការ-ស្នងការង នាយ-នាយរងការិយាល័យ, មេបញ្ជាការវរ និងមេបញ្ជាការរងវរនគរបាលការពារព្រំដែនគោក៨២៧ , អធិការ និងអធិការរងទទួលការងារអន្តោប្រវេសន៍ក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ សរុបចំនួន១៥០រូប៕
Vichhai news
Tags:
ព័ត៌មានជាតិ








