ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុងស្រុកទាំង៦ កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ


ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុងស្រុកទាំង៦ កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ និងមន្រ្តីដែលពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សរ សុពុត្រា បានផ្សព្វផ្សាយនូវលិខិតចំនួន៣៖

 ទី១. ផ្សព្វផ្សាយពីលិខិតលេខ០០៩/០៧២៥សជណ/លគបឆប សេចក្តីជូនដំណឹង ស្តីពីការអនុវត្តនិយាមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) 

ទី២. ផ្សព្វផ្សាយលិខិតលេខ ០១៩/០៧២៥ លស/លគបឆប ស្តីពីការរៀបចំនីតិវិធីគ្រប់គ្រង និងវត្ថុតាងពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកប្រព័ន្ធបច្ចេកវិទ្យា ( online scams ) បម្រើអោយនីតិវិធីនៃការបណ្តេញជនល្មើសចេញពីព្រះរាជាណាចក្រកម្ពុជា។

ទី៣. ផ្សព្វផ្សាយលិខិតលេខ ២៨០៨សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការហាមឃាត់ចំពោះការបញ្ជាក់ដឹងឮ ឬការបញ្ជាក់យល់ព្រមលើឯកសារពាក់ព័ន្ធនិងអត្តសញ្ញាណដីធ្លីរបស់សមាជិក ឬសហគមន៍ជនជាតិដើមភាគតិចសម្រាប់ធ្វើឯកសារទិញ ឬលក់ ឬបញ្ចាំ ឬធ្វើជាឯកសារសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា។

ឆ្លៀតឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងរួមគ្នាជាធ្លុងមួយ ក្នុងស្មារតីស្នេហាជាតិ បានចូលរួមជាស្បៀង និងថវិកា ជួយដល់កងទ័ពនៅសមរភូមិមុខ ព្រំដែនកម្ពុជា ថៃ កំពុងការពារដែនអធិបតេយ្យជាតិ។  

ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុកដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងបានវាយតម្លៃខ្ពស់ ពីសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្ត គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។ ចំពោះបញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹមដោយអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ៕












ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

Post a Comment

Previous Post Next Post