ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងស្រុកបារាយណ៍ រកដំណោះស្រាយកាយផ្តាច់ផ្លូវជាបណ្តោះអាសន្ន បើកមុខទឹក ដើម្បីបញ្ចៀសទឹកពីការលិចលង់លំនៅឋាន


រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងស្រុកបារាយណ៍ រកដំណោះស្រាយកាយផ្តាច់ផ្លូវជាបណ្តោះអាសន្ន បើកមុខទឹក ដើម្បីបញ្ចៀសទឹកពីការលិចលង់លំនៅឋាន 

(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្រុកបារាយណ៍ រកដំណោះស្រាយកាយផ្តាច់ផ្លូវជាបណ្តោះអាសន្ន បើកមុខទឹក ដើម្បីបញ្ចៀសទឹកពីការលិចលង់លំនៅឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ 

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ជាក់ស្ដែងប៉ុន្មានថ្ងៃនេះអាកាសធាតុបង្កឱ្យមានភ្លៀងធ្លាក់ ជាញឹកញាប់ ធ្វើឱ្យទឹកនៅគ្រប់កន្លែងបានជន់លិចភូមិដ្ឋាន និងដីស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋ។ កត្តាទាំងអស់នេះហើយ ដើម្បីកុំឱ្យរងប៉ះពាល់ការខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវតែរកមធ្យោបាយកាយផ្ដាច់ផ្លូវឱ្យទឹកទាំងអស់នោះបានស្រកលឿនបំផុត កុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថាបញ្ហាព្រំដែន យើងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងនាមជាខ្មែរ និងបន្តជឿជាក់ ហើយគាំទ្រចំណាត់ការរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយជម្លោះព្រំដែននេះ ដោយឈរលើឧត្តមប្រយោជន៍ខ្ពស់បំផុតរបស់ជាតិយើង។ ដំណើរទៅមុខរបស់ជាតិយើង គឺត្រូវឆ្លងកាត់រឿងល្អ រឿងមិនល្អ និងបញ្ហាប្រឈម ជារឿងដែលចៀសមិនផុត ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការចេះស្រឡាញ់គ្នា រួបរួម សាមគ្គី ទើបដំណើរជាតិយើងបន្តទៅមុខបានលឿន និងរលូន។ 

សូមបញ្ជាក់ផងដែរថា ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នងឃុំបារាយណ៍ការងារបង្កើនផលប៉ះពាល់រួម ដីស្រែ៧៥៣ហិកតា ស្មើ៩៧៣គ្រួសារ ក្នងនោះ ប៉ះពាល់ស្រូវ២៣៩ហិកតា ស្មើ២៦១គ្រួសារ។ ភូមិបាណក ប៉ះពាល់ផ្ទះ១៩ខ្នងផ្ទះ ស្មើនឹង១៩គ្រួសារ ចំណែកឯផ្លូវលំលិចទឹក១១០ម៉ែត្រ។ ភូមិបារាយណ៍តូចប៉ះពាល់ខ្នងផ្ទះ៦ខ្នង ស្មើនឹង៦គ្រួសារ ផ្លូវលំលិចទឹក៧២០ម៉ែត្រ ខ្នងប្រឡាយលិចទឹកប្រហែល១៥០ម៉ែត្រ។ ភូមិបារាយណ៍ធំ ផ្លូវលំលិចទឹក១៥០ម៉ែត្រ សរុប២៥ខ្នងផ្ទះស្មើនឹង២៥គ្រួសារ ផូវលំលិចទឹក១.០៨០ម៉ែត្រផងដែរ។

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ









By Vichhai-News 

Post a Comment

Previous Post Next Post