(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង និងកំពត ជាច្រើនរូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា កៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជាពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈរបស់សហព័ន្ធស្វាយកម្ពុជាពីអ្នកចូលរួមក្នុងសិក្ខាសាលា។
By Vichhai-News