ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ


ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ ទៅកាន់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ព នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ត្រូវយកចិត្តទុកដាក់ជួយទំនប់បម្រុង និងមើលថែពួកគាត់ឱ្យបានល្អជំនួសបងប្អូនវីរកងទ័ព ដែលកំពុងតែការពារមរណភាពទឹកដីប្រកបដោយភាពក្លាហាន ពីការឆ្លៀតពានរបស់សៀម នៅតំបន់ព្រំដែន ដើម្បីកុំឱ្យពួកគាត់មានការព្រួយបារម្ភពីក្រុមគ្រួសាររបស់ពួកគាត់។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានកោតសរសើរដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារមនុស្សធម៌នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសបានផ្ដល់នូវជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យឆាប់ឆេះផ្ទះ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមានជំងឺរ៉ាំរ៉ៃ ពិសេសបានខិតខំគៀងគរនៅអំណោយមនុស្សធម៌ក្នុងការជួយឧបត្ថម្ភដល់ជនភាសសឹក និងវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ក្នុងការការពារបូរណភាពទឹកដី ពីការឆ្លៀតពានពីប្រទេសដទៃ ប្រកបដោយភាពអង់អាចក្លាហានបំផុត។

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល












Post a Comment

Previous Post Next Post