ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួប និងពិភាក្សាការងារ ជាមួយការិយាល័យអនុវត្តច្បាប់អន្ដោប្រវេសន៍ គយ(ICE) និងប្រតិបត្តិការបណ្តេញចេញ(ERO) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក(DHS)។



ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួប និងពិភាក្សាការងារ ជាមួយការិយាល័យអនុវត្តច្បាប់អន្ដោប្រវេសន៍ គយ(ICE) និងប្រតិបត្តិការបណ្តេញចេញ(ERO) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក(DHS)។

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួប និងពិភាក្សាការងារជាមួយលោក Joshua Coster សេនានុព័ន្ធ US ICE-ERO និងលោក GianCarlo Mazzanti សេនានុព័ន្ធ US ICE-ERO ក្នុងជំនួបរវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអនុព័ន្ធការិយាល័យអនុវត្តច្បាប់អន្ដោប្រវេសន៍ គយ(ICE) និងប្រតិបត្តិការបណ្តេញចេញ(ERO) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក(DHS)។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អគ្គនាយករង លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសហការី តំណាងស្ថានទូតសាហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។










By: Vichhai-News 

Post a Comment

Previous Post Next Post