ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធកីឡាជិះសេះកម្ពុជា (CEF) ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ណាន់ដាទេវី ព្រះប្រធានសហព័ន្ធ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធកីឡាជិះសេះកម្ពុជា (CEF) ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ណាន់ដាទេវី ព្រះប្រធានសហព័ន្ធ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។ កិច្ចជំនួបនេះមានគោលបំណងធ្វើការណែនាំពីចក្ខុវិស័យ និងបេសកកម្មរបស់សហព័ន្ធដើម្បីស្វែងរកកិច្ចសហការរវាងស្ថាប័នទាំង២នាពេលអនាគត។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍ និងសម្តែងនូវសេចក្តីសោមនស្សរីករាយ ដល់សហព័ន្ធដែលមានបំណងសហការជាមួយ ស.ស.យ.ក. ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជិះសេះនៅកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ណានដាទេវី បានធ្វើបទបង្ហាញរួមអំពីសហព័ន្ធ និងសកម្មភាពការងាររបស់សហព័ន្ធជូនដល់អង្គប្រជុំ និងលើកយកគម្រោងសំខាន់ៗមួយចំនួនដែលសហព័ន្ធគ្រោងនឹងរៀបចំនាពេលខាងមុខ។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះ ព្រះអង្គម្ចាស់ក្សត្រី ព្រះប្រធានសហព័ន្ធ ចំពោះបទបង្ហាញ និងបានទូលថ្វាយអំពីចំណុចដែលត្រូវធ្វើការតាមដានបន្តសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការបន្ត។ សូមបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាជំនួបដំបូងរវាងស្ថាប័នទាំង២ ដែលជាជំហានមួយនៃការសហការគ្នាដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាជិះសេះនៅកម្ពុជា។

ប្រភព÷សហភាពសហព័ន្ធយុវជនកម្ពុជា










ដោយ÷Vichai-News

Post a Comment

Previous Post Next Post