ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាសមាជិក-សមាជិកា នៃគណៈកម្មការអន្តរក្រសួង និងតំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖

១. ប្រកាសសមាសភាពថ្មី គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ

២. ស្តាប់របាយការណ៍វឌ្ឍនភាពនៃការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន និងការត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ - ២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សារធារណរដ្ឋ ប្រជាមានិតចិន និង

៣. ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងប្លង់ និងការរចនាពន្លាជាតិកម្ពុជា សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២២។

ប្រភព÷ក្រសួងពាណិជ្ជកម្ម










Post a Comment

Previous Post Next Post