ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជានាយរងក្រុម២ កងអនុសេនាតូច ដឹកជញ្ជូន៣៩៣ កងពលតូចអន្តរាគមន៍លេខ៩។


លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជានាយរងក្រុម២ កងអនុសេនាតូច ដឹកជញ្ជូន៣៩៣ កងពលតូចអន្តរាគមន៍លេខ៩។


ជាមួយនឹងកាលៈទេសៈដ៏សោកសៅនៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពលី រួមជាមួយនឹងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពផងដែរ។


ព្រមជាមួយគ្នានេះ ដោយមេីលឃេីញអំពីភាពជាក់ស្តែងនៃកង្វះទីជម្រកដែលមានសភាពទ្រុឌទ្រោម លោកជំទាវបណ្ឌិតសម្រេចផ្តល់ជូនផ្ទះថ្មីមួយខ្នង នៅនឹងទឹកដីខេត្តកណ្តាល ជូនដល់គ្រួសារយោធិនពលី។ បន្ថែមពីនេះទៀត ដោយក្រុមគ្រួសាររបស់យោធិនពលី ក៏ជាទាហាន ហេីយកំពុងនៅឈរជេីងតំបន់មុំបី តែសភាពផ្ទះមានភាពចាស់ផងដែរនោះ លោកជំទាវបណ្ឌិត ក៏សម្រេចឱ្យក្រុមការងារត្រៀមទៅជួសជុលជូនពេលស្ថានភាពវិលមកប្រក្រតីវិញនៅពេលខាងមុខ។ 

ព្រឹកថ្ងៃអាទិត្យ ទី៣ សីហា ២០២៥












إرسال تعليق

أحدث أقدم