ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលអំណោយពីលោកជំទាវ ស ពៅ និងក្រុមការងារ នៃក្រុមអ្នកម្តាយមនុស្សធម៌


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលអំណោយពីលោកជំទាវ ស ពៅ និងក្រុមការងារ នៃក្រុមអ្នកម្តាយមនុស្សធម៌

…………………..

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ របស់ក្រុមអ្នកម្តាយមនុស្សធម៌ ពីលោកជំទាវ ស ពៅ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងក្រុមការងារ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិជួរមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ។


អំណោយរបស់ក្រុមអ្នកម្តាយមនុស្សធម៌ ដែលបានប្រគល់ជូនក្រសួងមហាផ្ទៃ រួមមាន៖ ថវិកា ចំនួន ៦៤លានរៀល មី ចំនួន ៣០០កេស ត្រីខកំប៉ុង ចំនួន ១០០កេស ភេសជ្ជៈ ចំនួន ៥០កេស នំ ចំនួន ១០០កេស បាយក្តាំង ចំនួន ២០០កញ្ចប់ និងអំបុកលីងលាយសាច់ជ្រូកបង្គារក្រៀម ចំនួន ១ ៤១០ថង់។


សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ នៃក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕












Post a Comment

Previous Post Next Post