ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

នាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ 

(អគារ G H I)។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ស.ស.យ.ក. មកពីបណ្តាលរាជធានីខេត្តប្រមាណ ២០០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណធិបតី និងសមាជិកា សមាជិកាគ្រប់រូប ដែលបានឆ្លៀតពេលចូលរួមក្នុងពិធីដ៏សំខាន់មួយនេះជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋអាចរកការងារបានពីម្ចាស់សហគ្រាសឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម បានបន្តថា ជាក់ស្តែង នៅប្រទេសកម្ពុជាយើង មានរោងចក្រសហគ្រាសជាច្រើនកំពុងត្រូវការបុគ្គលិករាប់សិបមុឺននាក់ ក្នុងខណៈពេលដែលប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៩០មុឺននាក់ កំពុងតែស្វែងរកការងារ ហេតុនេះការចូលរួមសម្របសម្រួលពីសមាជិក សមាជិកា ស.ស.យ.ក. ក្នុងការផ្តល់ព័ត៌មានការងារជូនប្រជាពលករយើងនឹងអាចជួយជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាកុំឲ្យម្ចាស់សហគ្រាស និងប្រជាពលរដ្ឋកំពុងស្វែងរកការងារលេងបិទពួននឹងគ្នា។

គួរបញ្ជាក់ផងដែរថា ពិធីនេះ មានគោលបំណងបណ្តុះបណ្តាលដល់សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត ដែលជាជនបង្គោល និងជាភ្នាក់ងារដ៏សំខាន់នៅក្នុងការស្វែងរកការងារជូនប្រជាពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ ក្រោមស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ»។








By: Vichhai-News 

Post a Comment

Previous Post Next Post