ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ នាំយកសម្ភារៈ ថវិកា និងលើកទឹកចិត្តដល់ យុវជន មួង សំណាង មានពិការភាពដៃសងខាងពីកំណើត រស់នៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង


តាកែវ៖ នាវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយសហការី បានអញ្ជើញសួរសុខទុក្ខ នាំយកសម្ភារៈ ថវិកា និងលើកទឹកចិត្ត ដល់ យុវជន មួង សំណាង មានពិការភាពដៃសងខាងពីកំណើត រស់នៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង កំពុងការសិក្សា ថ្នាក់ទី៨C នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្តេច ស្រុកសំរោង ខេត្តតាកែវ។

មានប្រសាសន៍សំណាះសំណាល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ ចៅប្រុស មួង សំណាង ដែលមាន ពិការភាពដៃទាំងពីរពីកំណើត បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ ជាពិសេស បានខំព្យាយាមតស៊ូចូលរៀនថ្នាក់ បច្ចេកវិទ្យាព័ត៌មាននៅក្នុង មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) ក្រៅម៉ោងសិក្សា ហើយគាត់ គឺជាសិស្សដែល មានការអត់ធ្មត់ ទោះបីពុំមានដៃទាំងពីរ ក៏គាត់អាចសរសេរអក្សរបាន និងចុចលើក្តារចុចរបស់កុំព្យូទ័របានយ៉ាងល្អ។

សូមជម្រាបជូនដែរថា យុវជន មួង សំណាង មានពិការភាពដៃទាំងសងខាង តាំងពីកំណើត និងមានបងប្អូនបង្កើតចំនួន ៣នាក់ ស្រី ២នាក់ មានឪពុកម្ដាយប្រកបរបបរជាកសិករ រស់នៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ៕











Post a Comment

Previous Post Next Post