ព័ត៌មានថ្មីៗ៖
កំពុងទាញយកព័ត៌មាន...
ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យកម្ពស់ទឹកស្ទឹងសង្កែ និងស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំ


បាត់ដំបង៖ នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ និងជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំបន្ទាប់ពី កម្ពស់ ទឹកហក់ឡើងខ្លាំង ដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ពិសេសនៅផ្នែកខាងលើតំបន់នៃស្រុកសំឡូត ធ្វើឱ្យទឹកក្នុងអាងពហុបំណងបាត់ដំបង (សេកសក) លើសបរិមាណស្តុកដូច្នេះមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបើកទ្វារបន្ធូរបរិមាណទឹកដែលពេញអាងរំដោះការជន់លិចនៅផ្នែកខាងលើធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំងបណ្ដាលឱ្យលិចលង់នៅតំបន់មួយចំនួនតាមបណ្ដាក្រុងស្រុកជាប់ដងស្ទឹងសង្កែ និងលិចខ្លាំងជាងគេនៅស្រុកឯកភ្នំដែលជាស្រុកទំនាបជាប់បឹងទន្លេសាប។

ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងត្រូវត្រៀមកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។

ឯកឧត្តម សុខ លូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ និងតំបន់ដែលលិចទឹកមេត្តាប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ និងកុមារតូចៗ។








ប្រភព÷រដ្ឋបាលខេត្តបាត់ដំបង


Post a Comment

Previous Post Next Post