ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះពិនិត្យការត្រៀមរៀបចំសម្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ ISC លើកទី២ នៅភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការត្រៀមលក្ខណៈរៀបចំទីតាំងសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» នៅអគារសន្និសីទរបស់ពន្ធដារថ្មី។
សន្និសីទនេះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយក្រសួងព័ត៌មានបានត្រៀមលក្ខណៈ និងមធ្យោបាយចាំបាច់នានា ដើម្បីធានាដល់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ៕













