ព័ត៌មានថ្មីៗ៖
កំពុងទាញយកព័ត៌មាន...
ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិនិងផ្លូវខេត្តសរុបប្រមាណ ៩៨.៤០៥គីឡូម៉ែត្រ


ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ សីហា ២០២៦ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដែលមានប្រវែងសរុប ៩៨.៤០៥គីឡូម៉ែត្រ។

សមិទ្ធផលថ្មីទាំងនេះដើរតួនាទីយ៉ាងសំខាន់បំផុតជាខ្សែតភ្ជាប់យុទ្ធសាស្ត្ររវាងខេត្តក្រចេះ ជាមួយបណ្តាខេត្តភាគឦសាន និងភាគខាងកើតនៃប្រទេស ព្រមទាំងជួយបង្កើនការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ និងតំបន់ផលិតកម្មកសិកម្មសំខាន់ៗ។

ការដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន បង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារបានលឿនជាងមុន។

ជុំវិញការអភិវឌ្ឍនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងបង្កើនការវិនិយោគើយ៉ាងខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់ ជាពិសេសការពង្រីកបណ្តាញផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តដែលមានសក្តានុពលខ្លាំងលើវិស័យសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការពង្រីកសកម្មភាពសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចជាតិនៅទូទាំងប្រទេស។




























ដោយ ឆុង ឈន

Post a Comment

Previous Post Next Post