ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តកំពង់ស្ពឺមិនអនុញ្ញាតឱ្យកើតមានសំណង់ថ្មីទៀតទេលើឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(គិរីរម្យ) គ្រាដែលសំណង់អនាធិបតេយ្យជាច្រើនកន្លែងកំពុងត្រូវបានរុះរើ



កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដាក់វិធានការយ៉ាងតឹងរឹងទៅដល់មន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធឱ្យពិនិត្យនិងចាត់វិធានការផ្លូវច្បាប់ចំពោះសំណង់ទាំងឡាយណាដែលព្យាយាមបង្កើតថ្មី និងអ្នកដែលទន្រ្ទានឈូសឆាយដីធ្លីអនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(គិរីរម្យ) ។ការណ៍នេះធ្វើឡើងក្នុងឱកាសដែលដឹកនាំក្រុមការងារ អាជ្ញាធរខេត្តនិងមន្ទីរជំនាញចុះពិនិត្យសំណង់ ផ្ទះលំហែដែលបាននិងកំពុងសង់ដោយខុសច្បាប់នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីបរិស្ថានបានពិនិត្យឃើញសំណង់ និងផ្ទះលំហែជាច្រើន គឺបាននិងកំពុងសង់ដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថាននៅក្នុងតំបន់ឧទ្យានជាតិ ពិសេសទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងតំបន់នេះ។មួយវិញទៀតសំណង់មិនរៀបរយទាំងនោះក៏បាននិងកំពុងសង់រំលោភចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យផងដែរ ដែលតម្រូវឱ្យមានការរុះរើចេញជាបន្ទាន់។


ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងបន្ថែមផងដែរថា ជុំវិញការរុះរើសំណង់អនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិសុរាម្រិតកុសមៈ(គីរីរម្យ) ក៏មានការភ្ញាក់ផ្អើលផងដែរថាមានការរុះរើសាលាដូង ដោយសារតែបានសង់ចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ប៉ុន្តែក្រោយការពិនិត្យរបស់មន្ត្រីជំនាញបរិស្ថានបានបញ្ជាក់ថា សាលាដូងមិនមានការជាប់ពាក់ព័ន្ធនិងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យដែលតម្រូវឱ្យមានការរុះរើទេ។ប៉ុន្តែមានចំនុចមួយចំនួនតម្រូវឱ្យសាលាដូងត្រូវកែសម្រួលឡើងវិញ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន ដូចជារុះរើបណ្តាញខ្សែភ្លើង ហើយជំនួសមកវិញនូវសោឡាដែលអាចប្រើប្រាស់បានទូទៅក្រោមការឧបត្ថម្ភពីឯកឧត្តមរដ្ឋមន្ត្រីបរិស្ថានផ្ទាល់។


សូមរំលឹកផងដែរថា ក្រោយពីបានស្តាប់នូវប្រវត្តិនៃការរៀបចំសាលាដូងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកោតសរសើរទៅដល់ទឹកចិត្ត ឆន្ទៈមោះមុត និង សកម្មភាពជាក់ស្ដែងរបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ក្នុងការបង្កើតសមិទ្ធផលដ៏ មានប្រយោជន៍មួយនេះ ទោះជាមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ផ្តើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ

អនុញាតិឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្តាល បំណិននៅសាលាដូង ក្រោមការបង្រៀនដោយស្ម័គ្រចិត្តពីលោក អ៊ុក វណ្ណដេ និងលោកគ្រូ អ្នកគ្រូ ដើម្បីជួយលើកកម្ពស់ចំណេះដឹងនិង បំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ដែលនេះគឺជា សកម្មភាពផ្ដល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។


ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវបទបញ្ជា១-ឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាព និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្សដដែល។២-ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្រ្តីជំនាញចុះពិនិត្យនិង ផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវ ដំណោះស្រាយមួយឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្តាលដល់ក្មួយៗនៅទីនោះ។បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់ សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយ សាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំ

នោះ។ជាងនេះ សម្តេចនិងលោកជំទាវ ក៏បានជួយឧបត្ថម្ភបន្ថែមជាស្បៀងនិងថវិកាទៅដល់សាលាដូង ដើម្បីសម្រាលបន្ទុកផងដែរ។


អត្ថបទ៖ស៊ាន ស៊ីម
















إرسال تعليق

أحدث أقدم