ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តកំពង់ធំ


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ។ 

សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងារសម្រេចបានក្នុងឆមាសទី១ ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។

ជាមួយគ្នានេះដែរ គោលបំណង នៃកិច្ចសម្ភាសន៍ របស់អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត បានធ្វើឡើងដើម្បីឱ្យអង្គភាពនីមួយៗ ធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងាសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕










ដោយ ឆុង ឈន

إرسال تعليق

أحدث أقدم