ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម វ៉ី សំណាង អញ្ជើញដឹកនាំព្រឹត្តិការណ៍ «ជិះកង់ទេសចរណ៍បៃតងភ្នំដា» និងដាំកូនក្ងោក ៦០០ដើម ព្រមទាំងចែកអំណោយដល់សិស្សានុសិស្សនៅស្រុកអង្គរបូរី



អបអសាទរ ព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សាឆ្ពោះទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ " កីឡាក្នុងរដូវកាលបៃតង " រួមទាំងដាំកូនក្ងោកចំនួន ៦០០ដើម នៅបរិវេណជើងភ្នំដា។

ស្រុកអង្គរបូរី៖ ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញទទួលស្វាគមន៍កីឡាករ-កីឡាការិនី នៃព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា រួមទាំងដាំកូនក្ងោកចំនួន ៦០០ដើម» ដោយចេញដំណើរពីរាជធានីភ្នំពេញមកកាន់ស្រុកអង្គរបូរី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំង ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់ រួមទាំងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សខ្វះខាតជាង ៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ និងលោកគ្រូ-អ្នកគ្រូចំនួន ៣១នាក់ ព្រមទាំងធ្វើការដាំកូនក្ងោកចំនួន ៦០០ដើម នៅបរិវេណជើងភ្នំដាផងដែរ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ៕











ដោយ វិឆៃ ញូស៍


إرسال تعليق

أحدث أقدم