ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានកោះអញ្ជើញលោក «គ្រូតឿ» និងក្រុមការងារផលិតមាតិកា មកធ្វើការអប់រំ ណែនាំ និងកែតម្រូវ ពាក់ព័ន្ធនឹងការប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ ព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។


 អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានកោះអញ្ជើញលោក «គ្រូតឿ» និងក្រុមការងារផលិតមាតិកា មកធ្វើការអប់រំ ណែនាំ និងកែតម្រូវ ពាក់ព័ន្ធនឹងការប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ ព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

ជាលទ្ធផលនៃការជួបប្រជុំ និងការធ្វើកិច្ចសន្យា ម្ចាស់ផេក និងក្រុមផលិតមាតិកាបានឯកភាពទទួលស្គាល់កំហុស និងព្រមព្រៀងអនុវត្តតាមវិធានការដូចខាងក្រោម៖

១លុបមាតិកាខុសឆ្គង៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ឯកភាពលុបចោលទាំងស្រុងនូវរាល់មាតិកាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមខុស។ 

២កែតម្រូវមាតិកា៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ត្រូវតែកែតម្រូវរាល់មាតិកាទាំងឡាយណាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ។ 

៣សវនកម្មមាតិកាចាស់ៗ (រយៈពេល ១០ថ្ងៃ)៖ ត្រូវពិនិត្យ និងកែសម្រួលឡើងវិញនូវរាល់មាតិកាដែលបានផ្សព្វផ្សាយកន្លងមក ដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅគ្រប់បណ្តាញសង្គមទាំងអស់ ហើយត្រូវរាយការណ៍ជូនក្រសួងវិញក្នុងរយៈពេល ១០ថ្ងៃ។ 

៤ ផ្តល់ព័ត៌មាន និងបញ្ឈប់សកម្មភាពប៉ះពាល់៖ ក្រុមផលិតមាតិកា «គ្រូតឿ» ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធ និងបញ្ជីផេកដែលបានសហការផលិត/ផ្សព្វផ្សាយកន្លងមក ជូនអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីចាត់វិធានការអប់រំបន្ត។ ជាមួយគ្នានេះ ក្រុមការងារបានសន្យាបញ្ឈប់ជាបន្ទាន់នូវការផលិតមាតិកាទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។ 

៥ស្នើសុំការអនុញ្ញាតជាមុន៖ រាល់ការផលិត និងផ្សព្វផ្សាយមាតិកាណាដែលពាក់ព័ន្ធនឹងក្រសួង ឬស្ថាប័នរដ្ឋ ត្រូវតែប្រឹក្សាយោបល់ និងទទួលបានការឯកភាពពីក្រសួង-ស្ថាប័នសាមីជាមុនសិន។ 

៦ ចូលរួមផ្សព្វផ្សាយសារអប់រំ៖ ក្រសួងបានសំណូមពរដល់អ្នកផលិតមាតិកា និងក្រុមសម្តែងទាំងអស់ បង្វែរមកចូលរួមផ្សព្វផ្សាយសារអប់រំសង្គម ដូចជា បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការលើកកម្ពស់សីលធម៌សង្គម វិញ។


ក្រសួងព័ត៌មាន សូមរំលឹក និងអំពាវនាវដល់អ្នកផលិតមាតិកា (Content Creators) ទាំងអស់ លើកកម្ពស់ការទទួលខុសត្រូវ គោរពច្បាប់ វប្បធម៌ និងតម្លៃស្ត្រីខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗសម្រាប់សង្គម។

#ក្រសួងព័ត៌មាន #សីលធម៌សង្គម #ការប្រកបអាជីវកម្មឌីជីថលដោយទទួលខុសត្រូវ #តម្លៃស្ត្រីខ្មែរ









Post a Comment

Previous Post Next Post