បិទសិក្ខាសាលផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទសិក្ខាសាលស្ដីពី «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សំដៅពង្រឹងការអនុវត្ត និងជំរុញការបន្តផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យកាន់តែល្អប្រសើរថែមទៀត។
ដោយ ឆុង ឈន










