ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពលរដ្ឋ៥គ្រួសារនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្វែងរកអន្តរាគមន៍ ពីថ្នាក់ដឹកនាំក្រោយមានបុគ្គលផ្សេងយកគ្រឿងចក្រកាយព័ទរំលោភយក


(ស្វាយរៀង)៖ ពលរដ្ឋរស់នៅក្នុងភូមិព្រៃម្ចាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានសម្តែងការមិនពេញចិត្ត និងបានអំពាវនាវសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ បន្ទាប់ពីមន្ត្រីសុរិយោដីស្រុក បានចុះអនុវត្តការវាស់វែងដីធ្លីមានភាពមិនប្រក្រតី ដែលបង្កឲ្យមានទំនាស់ដីធ្លីយ៉ាងខ្លាំងនៅក្នុងមូលដ្ឋាន។


ប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីចុងឆ្នាំ២០២៥ កន្លងទៅ មន្ត្រីជំនាញបានចុះមកវាស់វែងដីធ្លីជូនពួកគាត់ម្តងរួចមកហើយ ប៉ុន្តែពុំមានការចែកជូនចុងសន្លឹក (បង្កាន់ដៃទទួលពាក្យ) នោះទេ។ លុះឈានចូលដល់ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ត្រីសុរិយោដីស្រុកកំពង់រោទិ៍ បានចុះមកធ្វើការវិនិច្ឆ័យលើដីដដែលនោះជាថ្មីម្តងទៀត ដើម្បីត្រៀមចេញចុងសន្លឹកជូនពលរដ្ឋ។

ករណីវាស់វែងជាន់គ្នាលើដីដែលធ្លាប់បានវាស់វែងរួចម្តងនេះ បានបង្កឱ្យកើតមានទំនាស់ និងការប្តឹងផ្តល់គ្នាយ៉ាងក្តៅគគុក រវាងភាគីប្រជាពលរដ្ឋដែលជាម្ចាស់ដីដើមឈ្មោះ លី ប្រង់ ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (មានឯកសារកាន់កាប់តាំងពីកំឡុងទសវត្សរ៍ឆ្នាំ១៩៩០) និងភាគីម្ខាងទៀតដែលគ្មានឯកសារសម្គាល់ច្បាស់លាស់។

ដើម្បីស្វែងរកយុត្តិធម៌ និងភាពត្រឹមត្រូវ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ បានទទូចស្នើសុំយ៉ាងទទូចថ្នាក់ដឹកនាំក្រសួងរៀបចំដែន មេត្តាចាត់តាំងមន្ត្រីជំនាញចុះមកធ្វើការស៊ើបអង្កេត និងពិនិត្យឡើងវិញ ដើម្បីចៀសវាងការរំលោភបំពានលើសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងតំបន់នោះ៕













Post a Comment

Previous Post Next Post