ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បីអនុវត្តគម្រោងទទួលផលរហ័ស ចំនួន ២


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បីអនុវត្តគម្រោងទទួលផលរហ័ស ចំនួន ២

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦—

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បីអនុវត្តគម្រោងទទួលផលរហ័ស (Quick Impact Project) នៅឆ្នាំ២០២៦ ចំនួន ២គម្រោង រួមមាន ទី១) គម្រោងចែកកង់ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សជួបការលំបាកនៅក្នុងសហគមន៍ ដំណាក់កាលទី២ និងទី២) គម្រោងចិញ្ចឹមឃ្មុំដោយកសិករជួបការលំបាកក្នុងជីវភាពនៅក្នុងខេត្តក្រចេះ។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។









រូបថត៖ សិរី ឧត្តម

Post a Comment

Previous Post Next Post