ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោក សេង គន្ធ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពុកម៉ែ បងប្អូនចំនួន ១២គ្រួរសារ ដែលចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ


ជួបសំណេះសំណាលសួរសុខទុក្ខពុកម៉ែ បងប្អូនចំនួន ១២គ្រួរសារ ដែលចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ

មានជ័យ÷នៅព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានជួបសំណេះសំណាលសួរសុខទុក្ខពុកម៉ែ បងប្អូនចំនួន ១២គ្រួរសារ ដែលចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ។ 

ក្រោមការយកចិត្តទុកដាក់ ពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ សម្រាប់ពុកម៉ែបងប្អូន ដែលបានអញ្ជើញចូលរួមក្នុងឱកាសនោះ ក៏មានការឧបត្ថម្ភ ដើម្បីជួយសម្រួល ដោះបន្ទុកដល់ជីវភាព ក្នុងគ្រួសារដោយក្នុងមួយគ្រួសារទទួលបាន ទឹកត្រី.ទឹកស៊ីអ៊ីវ.មី និងអង្ករមួយបាវផងដែរ ។

ជាចុងក្រោយ លោក សេង គន្ធ បានរំលឹកដល់ ពុកម៉ែបងបងប្អូន ដែលជាមាតាបិតា សូមជំរុញកូនចៅរបស់លោកអ្នកដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕









ដោយ÷ ឆុង ឈន

إرسال تعليق

أحدث أقدم