ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


សមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយដីធ្លីប្រកបដោយប្រសិទ្ធភាព។

យុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ និងកាត់បន្ថយទំនាស់ដីធ្លីនៅតាមមូលដ្ឋានឱ្យបានជាអតិបរមា។ ជាងនេះទៅទៀត សមិទ្ធផលនេះ គឺជាគ្រឹះដ៏រឹងមាំដែលធានាដល់การគ្រប់គ្រងដែនដី ធ្វើបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ដូចជាការទាក់ទាញការវិនិយោគ ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ទី២៩ កក្កដា ២០២៦
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia























Post a Comment

Previous Post Next Post