ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោក សេង គន្ធ ចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា


រាជធានីភ្នំពេញ៖ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ លោក សេង គន្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ លោក សេង គន្ធ បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការរដ្ឋបាល និងការសម្របសម្រួលសកម្មភាពចុះត្រួតពិនិត្យរបស់មន្ត្រីជំនាញក្នុងមូលដ្ឋាន។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដោយពង្រឹងការគ្រប់គ្រងរដ្ឋបាល និងការតាមដានសកម្មភាពសង្ស័យនានាដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ។

លោក សេង គន្ធ បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការរវាងរដ្ឋបាល និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់មុខសញ្ញា និងការចុះប្រតិបត្តិការឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោកបានអះអាងថា នឹងបន្តជំរុញយន្តការផ្សព្វផ្សាយអប់រំ និងណែនាំដល់មន្ត្រីក្រោមឱវាទឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាការចូលរួមផ្តល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមគ្នាបង្ការ និងលុបបំបាត់បទល្មើសឆបោកគ្រប់ទម្រង់ សំដៅរក្សាស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រមួយចំនួន ដើម្បីឱ្យលោក សេង គន្ធ និងអាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តបន្តក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យកាន់តែជោគជ័យ។














ដោយ លោក ឆុង ឈន

إرسال تعليق

أحدث أقدم