ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋមន្រ្តីសុខាភិបាល៖ «ការពង្រឹងសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ជាវិធានការគន្លឹះ ដើម្បីជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា»


នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធីបតីក្នុងពិធី «ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង» ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)» នាពេលនេះ។

 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលបាននិងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្មវិធីគោលនយោបាយអាទិភាពទី១ ការបម្រើសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសកល និងវិធានការគន្លឹះទី៣ ស្តីពីការលើកកម្ពស់គុណភាពវិស័យសុខាភិបាល តាមរយៈការពង្រឹងសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

 

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់រថយន្តគិលានសង្គ្រោះទាំងនេះ សម្រាប់តែបម្រើផលប្រយោជន៍អ្នកជំងឺ និងសេវាសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ ត្រូវមានកាលវិភាគថែទាំ ឱ្យបានទៀងទាត់ ដើម្បីធានាការបម្រើសេវាសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។


រថយន្តគិលានសង្គ្រោះទាំង ១០ គ្រឿង ជារថយន្តប្រភេទ Toyota Landcruiser ទំនើប (ស៊េរីឆ្នាំ២០២៥ (មានតម្លៃសរុប ៧១១ ០០០ ដុល្លារអាម៉េរិក) នឹងត្រូវប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន ៨ គឺ៖ ខេត្តពោធិ៍សាត់ កោះកុង ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង និងខេត្តសៀមរាប ដើម្បីបម្រើឱ្យសេវាដឹកជញ្ជូនអ្នកជំងឺ និងជនរងគ្រោះ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ឱ្យទទួលបានសេវាសង្គ្រោះបន្ទាន់បានទាន់ពេលវេលា។





















إرسال تعليق

أحدث أقدم