ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលសម្រាប់វគ្គបណ្ដុះបណ្ដាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សក្រឡាបញ្ជី ជំនាន់ទី១០, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា


ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលសម្រាប់វគ្គបណ្ដុះបណ្ដាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សក្រឡាបញ្ជី ជំនាន់ទី១០, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

=============================

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នារសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលសម្រាប់វគ្គបណ្ដុះបណ្ដាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សក្រឡាបញ្ជី ជំនាន់ទី១០, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សក្រឡាបញ្ជី ជំនាន់ទី១០, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ សរុបប្រមាណជិត ៣០០ រូប ផងដែរ។


ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សក្រឡាបញ្ជី ជំនាន់ទី១០, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ ដែលបានខិតខំប្រឹងប្រែងឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព ហើយបានជាប់ជាស្ថាពរ ដែលនេះអាចចាត់ទុកជារបត់សំខាន់មួយក្នុងជីវិត ក្នុងការបោះជំហានជាបណ្តើរៗក្លាយខ្លួនជាចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ ក៏ដូចជា សង្គមជាតិ។


ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា, សិស្សក្រឡាបញ្ជី, សិស្សអាជ្ញាសាលា និងសិស្សសារការីទាំងអស់ និងអង្គពិធីទាំងមូល នូវទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សក្រឡាបញ្ជី ជំនាន់ទី១០, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ ទាំង ២៦៩ រូប នូវចំណុចមួយចំនួន ដូចខាងក្រោម៖


ទី១-ត្រូវខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះដោយយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងក្របខ័ណ្ឌផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌផ្នែកអនុវត្តជាក់ស្តែង ទាំងលើការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យខ្លួនឯងមានសមត្ថភាពខ្ពស់នៅពេលចេញទៅបម្រើការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន។


ទី២-ទន្ទឹមនឹងការខិតខំរៀនសូត្រនៅទីនេះ, ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន និងក្តាប់ឱ្យបាននូវទិសដៅការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស ការងារកែទម្រង់ និងការវិវត្តនានាក្នុងវិស័យយុត្តិធម៌។


ទី៣-រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” ជាគោលការណ៍ក្នុងការតែងតាំងក្នុងមុខតំណែងទទួលខុសត្រូវនានា ដែលគោលការណ៍នេះក៏ត្រូវបានអនុវត្តនៅក្នុងវិស័យយុត្តិធម៌របស់យើងផងដែរ ពិសេស ក្នុងការចាប់ប៉ុស្តិ៍ទៅបំពេញការងារនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ហើយគោលការណ៍នេះនឹងត្រូវបន្តយកមកអនុវត្តនៅពេលចេញទៅបំពេញការងារផងដែរ។


ទី៤-នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យហើយចេញទៅប្រកបវិជ្ជាជីវៈ, ត្រូវខិតខំបំពេញមុខងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីសមត្ថភាព ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ, ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតី និងឧត្តមគតិ ថា “ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស សម្រាប់ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌”។ ការប្រកាន់ខ្ជាប់នូវស្មារតីនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីនៅក្នុងវិស័យយុត្តិធម៌។


ជាចុងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងគ្រូបង្គោលទាំងអស់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈទាំងអស់ស្របតាមផែនការដែលបានគ្រោងទុក។











Post a Comment

Previous Post Next Post