ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា


ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

វត្ថុតាងចាប់យក៖ ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ១ឈុត, ឯកសណ្ឋាននគរបាល ប្រយុទ្ធ ០១ឈុត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី៕




Vichhai-News 

Post a Comment

Previous Post Next Post