ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកងកម្លាំងជួយរុះរើនិងជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ


បន្ទាយមានជ័៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានអញ្ជេីញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងសង្កាត់ម្កាក់ ជាង៥០ខ្នង កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦។ ព្រមទាំងបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការជួយរុះរើនិងជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗផងដែរ។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តជំរុញណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដេីម ដែលបណ្តាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ផ្ទះសំបែង និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដាំកូនឈើឱ្យច្រើនទៅតាមលទ្ធភាពអាចធ្វើទៅ បានដើម្បីបញ្ចៀសនូវបាតុភូតធម្មជាតិផ្សេងៗដូចជា ដូចជាខ្យល់កន្ត្រាក់ជាដេីម។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៥និង៥៥នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រសង្កាត់ម្កាក់ បានបណ្ដាលឱ្យរបើកដំបូលផ្ទះចំនួន៥៣ខ្នង ខូចខាតស័ង្កសីចំនួន៦១៧សន្លឹក ផ្លានចំនួន៩០ដើម ក្នុងនោះមានភូមិម្កាក់ចំនួន២ខ្នង ស័ង្កសីចំនួន៣៧សន្លឹក, ផ្លានចំនួន១៦ដើម, ២-ភូមិតាម៉ាចំនួន៥១ខ្នង ស័ង្កសីចំនួន៥៨០សន្លឹក និងផ្លានចំនួន៧៤ដើម។

ក្នុងនោះដែរ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ក៏បានជួយជាស័ង្កសីសម្រាប់ជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋជាង៧០០សន្លឹកផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ













Vichhai-News 

Post a Comment

Previous Post Next Post