(ភ្នំពេញ) នៅថ្ងៃព្រឹកទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ បណ្ឌិត គុជ លី ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានឌីជីថលកម្ពុជា និងអង្គភាពសារព័ត៌មាន ហេរ៉ូម៉េនញូ ។
អង្គពិធីបានជជែកពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទ៖
• ការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន។
• ក្រមសីលធម៌ និងច្បាប់៖ ការគោរពគោលការណ៍វិជ្ជាជីវៈដើម្បីសណ្តាប់ធ្នាប់ព័ត៌មាន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ ចាន់ភក្តី បានផ្ដល់ជូននូវ៖
📖 សៀវភៅរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ចំនួន ០៥ក្បាល
📖 សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចំនួន ១៥ក្បាល
ដើម្បីទុកជាឯកសារគោលក្នុងការសិក្សា និងអនុវត្តការងារឱ្យកាន់តែប្រសើរឡើង។
Vichhai-News






