ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកវរសេនីយ៍ឯក AGUNG BUDI ASMARA អញ្ជើញចូលជួបសម្តែងការគួរសម ពិភាក្សរការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់នាពេលខាងមុខនេះ ពិសេសដើម្បីរឹតចំណងសាមគ្គីភាព សហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។






