ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតី ក្នុងពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ"


ខេត្តកោះកុង៖ ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល អភិបាល នៃគណៈអភិបាលខេត្តកោះកុងបាន អញ្ជើញជាអធិបតី ក្នុងពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ"។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ ដើម្បីរំលឹកនូវ គុណណូបការៈ របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។

ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ បានបន្តរក្សានូវប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងបន្តជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ពិសេសយុវជនជំនាន់ក្រោយឱ្យ ចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌។

ក្នុងឱកាសនោះ លោកជំទាវ ឈឺ វ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវិជ្ជមាន ដែលបានកើតចេញពីដំណើរការ អភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព ការថែរក្សា ការពារ បណ្តុះបណ្តាល ផ្សព្វផ្សាយ ផ្ទេរចំណេះជំនាញ បច្ចេកទេស ទេពកោសល្យ ជំនាញវិជ្ជាជីវៈដូនតា ឱ្យដល់អ្នកជំនាន់ក្រោយ ពិសេស ស្រទាប់យុជន ដែលជាទំពាំងស្នងឬស្សី ដែលពោរពេញដោយសក្តានុពល ក្នុងសកម្មភាពអភិរក្សទំនើបកម្ម និងការបង្កើតថ្មី។

ទិវាប្បធម៌ជាតិ ៣មីនា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងបំណង៖

១-លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋ ក្នុង សង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន សំដៅធានាបាននូវសុខដុម រមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស។

២-បំផុសប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសយុវជន ចូលរួមជាកម្លាំងចលករ ក្នុងកិច្ចអភិរក្ស លើកស្ទួយនិងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើន ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិសាសន៍។

៣-បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភព មិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និង ផលិតផល វប្បធម៌ថ្មីៗ ប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍។

៤-លើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ និងសហគ្រាសធុនមីគ្រូ តូច និងមធ្យមក្នុងវិស័យ សិល្បៈវប្បធម៌ ដើម្បីរួមចំណែកការបង្កើតការងារឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

៥-បំផុសគំនិតផ្តួចផ្តើមថ្មីៗ ដែលមានលក្ខណៈច្នៃប្រតិដ្ឋ និងនវានុវត្តន៍ រួមទាំងកាប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ដើម្បីបង្កើនភាពទាក់ទាញនិងផ្តល់ភាពងាយស្រួលដល់ការចូលរួម ក្នុងសកម្មភាព វប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពិការភាព ក្រោមទិសស្លោក សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា»។

៦-លើកស្ទួយកិច្ចសហប្រតិបត្តិការ វប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន សំដៅលើក កម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ និងរវាងប្រជាជាតិមួយទៅប្រជាជាតិមួយ ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។

ប្រភព៖ រដ្ឋបាលខេត្តកោះកុង














VICHHAI-NEWS 

Post a Comment

Previous Post Next Post