ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានចុះសំណេះសំណាល និងនាំយកអំណោយចែកជូនសមាជិក (សស.យស) ខេត្តក្រចេះ។
នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនសមាជិកសមាគមសម្ព័ន្ធដើម្បីសន្តិភាព (សស.យស) នៅទីស្នាក់ការខេត្តក្រចេះ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិតបាននាំយកនូវ៖
✅ ថវិកាឧបត្ថម្ភ ជូនដល់បងប្អូនសមាជិក
✅ អាវសមាគម ដើម្បីប្រើប្រាស់ក្នុងសកម្មភាពការងារសង្គម
នេះគឺជាសកម្មភាពសប្បុរសធម៌ និងការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសមាជិក ដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងការចូលរួមចំណែកក្នុងកិច្ចការងារសន្តិភាព និងសង្គមជាតិ។
BY: NR
______________
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ






















