ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ប្រមុខក្រសួងមហាផ្ទៃ៖ បិទនិវេទអន្តោប្រវេសន៍ បញ្ជាដាច់ខាតយកឱ្យបាន ហើយណែនាំឱ្យឪពុកជាស្នងការរងយកកូនមកទទួលខុសត្រូវចំពោះមុខច្បាប់


ប្រមុខក្រសួងមហាផ្ទៃ៖ បិទនិវេទអន្តោប្រវេសន៍ បញ្ជាដាច់ខាតយកឱ្យបាន ហើយណែនាំឱ្យឪពុកជាស្នងការរងយកកូនមកទទួលខុសត្រូវចំពោះមុខច្បាប់  

-------------------------

តាមរយៈ លោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះសារនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថា ៖ 

" ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្សចំនួន៦នាក់ស្លាប់(ទារកក្នុងផ្ទៃម្នាក់) មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា...៕ " ។

គួរបញ្ចាក់ផងដែរ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ 

សូមរំលឹកថា បន្ទាប់ពីបង្កហេតុកាលពីរាត្រីថ្ងៃទី២៧ ខែមីនា ភ្លាមៗឈ្មោះ ស៊ីវ ជ័យសិដ្ឋដែលត្រូវជាកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បើករថយន្តស៊េរីទំនើប ម៉ាក់ Mercedes Sport បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តនៅកន្លែងកើតហេតុ ។









Post a Comment

Previous Post Next Post