ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

តើសមត្ថកិច្ចបាត់ទៅណាអស់ហើយ ហេតុអ្វីបានជាបណ្ដែតបណ្ដោយឱ្យល្បែងស៊ីសងរីកស្គុះស្គាយពេញមូលដ្ឋានបែបនេះ ?


(ភ្នំពេញ)យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ មានទីតាំងបង្កប់ល្បែងស៊ីសងប្រភេទមាន់ជល់និងឡូតូ ការ៉េ៨៨៨៨ មួយកន្លែងស្ថិតនៅក្នុង ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងបង្កភាពអាណាធិបតេយ្យ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។ 

សូមរំលឹកថា÷ថ្មីៗនេះរាជរដ្ឋាភិបាលកំពុងបើកយុទ្ធនាការយ៉ាងក្តៅគគុកក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងបានបង្ក្រាបជាបន្តបន្ទាប់ផងដែរ។ 

ដោយឡែកទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូនិងមាន់ជល់អនឡាញក្នុងខណ្ឌនៃមួយៗ កំពុងរីកដុះដាលដូចផ្សិត ខណៈសមត្ថកិច្ចមូលដ្ឋាន កំពុងលង់លក់ដូចត្រូវថ្នាំសណ្ដំចឹង បានជាមិនដឹងថាមូលដ្ឋានរបស់ខ្លួនពោរពេញដោយល្បែងសុីសងខុសច្បាប់។ 

មហាជនសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ ។ជាពិសេសលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះមកបង្ក្រាបទប់ស្កាត់ផង ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ភូមិ/ឃុំ សង្កាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕

By Vichhai-News 

Post a Comment

Previous Post Next Post