នៅវេលាម៉ោង១:០០នាទីរំលងអាធ្រាត្រ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្លូវបេតុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះទាំងស្រុង និងទូរទស្សន៍ ១គ្រឿង, ម៉ាស៊ីនបោកខោអាវ ១គ្រឿង, ទូរទឹកកក ១គ្រឿង, លុយមួយចំនួន ខ្សែកផ្លាកទីន៣ជី និងសម្ភារមួយចំនួន ហើយឆេះរាលដាលដល់អ្នកក្បែរខាង១ខ្នងទៀតអស់ទាំងស្រុង។
នៅវេលាម៉ោង១:៥០នាទីរំលងអាធ្រាត្រ នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌ១គ្រឿង៕
ប្រភព÷ស្នងការនគបាលរាជធានីភ្នំពេញ
BYVichhai-News







