ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តតាកែវ និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តតាកែវ រួមជាមួយ លោក លោកស្រី សមាជិក សមាជិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ស្រុក បានប្រគល់ផ្ទះចំនួន ១ខ្នងដែលជាអំណោយមនុស្សធម៌ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា


ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តតាកែវ និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តតាកែវ រួមជាមួយ លោក លោកស្រី សមាជិក សមាជិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ស្រុក បានប្រគល់ផ្ទះចំនួន ១ខ្នងដែលជាអំណោយមនុស្សធម៌ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសារសិស្សក្រីក្រដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២៤ និងបានបានផ្តល់អំណោយមួយចំនួនទៀតជូនដល់១១គ្រួសារបន្ថែមទៀត ក្នុង១គ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ ទឹកត្រី៣ដប មី១កេស

ទឹកសុីអុីវ ៣ដប នំ១កញ្ចប់ ត្រីខ១យួរ ប្រេងឆា១ដប និងថវិកាចំនួន ៥០,០០០រៀល ស្ថិតនៅភូមិ ព្រៃតាឡូយ ឃុំ ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕  


 ប្រភព÷រដ្ឋបាលខេត្តតាកែវ










VICHHAI-NEWS 


Post a Comment

Previous Post Next Post