ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងអន្តរាគមន៍ជួយដល់ អ្នកសារព័ត៌មាន២រូប ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តតាកែវ


ភ្នំពេញ៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ និង លោក មាស សុវណ្ណ អគ្គលេខាធិការង សមាគមបានអញ្ជើញមកក្រសួងព័ត៌មាន ដើម្បីបួងសួង និងស្នើសុំជំនួយផ្នែកច្បាប់និងការជួយអន្តរាគមន៍ពី ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីជួយដល់ លោក ស៊ាង ប៊ុនសុង ចាងហ្វាងគេហទំព័រ សាន់ដេ និង លោក ព្រំ សុផៃ អ្នកយកព័ត៌មាន កាសែតកោះសន្តិភាពប្រចាំខេត្តតាកែវ ដែលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៦។

ក្នុងនាម សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណ ឯកឧត្តម នេត ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលតែងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជួយអ្នកសារព័ត៌មានដែលជួបទុក្ខលំបាកផ្សេងៗ។ ទន្ទឹមនោះ សូមអរគុណបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានទៅលើកទឹកចិត្តនិងយកព័ត៌មានករណីឃាត់ខ្លួនអ្នកសារព័ត៌មាននៅខេត្តតាកែវ។ 

សូមបួងសួងឱ្យអ្នកសារព័ត៌មានទាំងពីររូប ឆាប់មានសេរីភាពដូចដើមវិញ។












By Vichhai-News 

Post a Comment

Previous Post Next Post