សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ Vithey TV and Vithey Media ដែលបានធ្វើការសម្ភាស៍ជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈ នៅក្រុងអរិយក្សត្រ ដោយសង្ស័យថា សមត្ថកិច្ចមិនចំណាត់ការ។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាដឹកនាំផ្នែកជំនាញក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ចុះស្រាវជ្រាវករណីខាងលើ។
+លទ្ធផលនៃការស្រាវជ្រាវ ៖
ករណីខាងលើ កើតហេតុនៅថ្ងៃទី០១.០១.២០២៦ វេលាម៉ោងប្រហែល ៤:០០នាទីទៀបភ្លឺ នៅចំណុចបន្ទប់ជួលស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
រហូតដល់វេលាម៉ោង ០២.០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ទើបម្តាយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញក្រុងអរិយក្សត្រ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ រម្យ សុវិសា។ ចំណែកឈ្មោះ ភា វិរាជ និងឈ្មោះ ដេត មិថុនា (រត់គេចខ្លួន)។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនជំនាញកំពុងបន្តនីតិវិធី។ ចំណែកជនសង្ស័យពាក់ព័ន្ធចំនួន០២នាក់ (គេចខ្លួន) កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរក។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!
By Vichhai-News





