ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹក ២ ២០៥គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹក ២ ២០៥គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់


សៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦—

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ (ស្មើនឹង ៦ ៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន ១៣ ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យចំនួន ១ ៩១៧គ្រួសារ ខេត្តបន្ទាយមានជ័យ ១៧៤គ្រួសារ ខេត្តបាត់ដំបង ១៨គ្រួសារ ខេត្តប៉ៃលិន ៤គ្រួសារ និងខេត្តព្រះវិហារ ១គ្រួសារផងដែរ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។


ក្នុងឱកាសនោះប្រជាពលរដ្ឋភៀសសឹកទាំងអស់ មានក្តីរំភើប និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង និងមិនទុកជនរួមជាតិណាម្នាក់ចោលឡើយ។


រូបថត៖ ហុង ម៉េងឡុង


#CambodiaWantsPeace

#JusticeForCambodia












Post a Comment

Previous Post Next Post