ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដឹកនាំសមាជិកាកិត្តិយស សមាជិកានៃសមាគម នាំយកអង្ករវីតាមីន ៣០០កេស និងសម្ភារៈមួយចំនួនដែលជាអំណោយរបស់សមាជិកា និងសប្បុរសជន ជូនមណ្ឌលអប់រំកែប្រែទី២ ដើម្បីចែកជូនដល់ស្រ្តីជាប់ឃុំ និងកុមារដែលនៅជាមួយម្ដាយ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោកជំទាវទុយ សិរីរតនៈ នេត្រ ភក្រ្តា បានលើកឡើងពីប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជូនចំពោះបងប្អូនអនុរក្សពន្ធនាគារ និងជនជាប់ឃុំជាពិសេសស្ត្រី និងស្រ្តីមានផ្ទៃពោះដែលកំពុងជាប់ឃុំ។ លោកជំទាវបានមានប្រសាសន៍ លើកទឹកចិត្តដល់ស្ត្រីថែទាំសុខភាព និងបន្តខិតខំប្រឹងប្រែងតស៊ូកសាងសមត្ថភាព និងជំនាញច្បាស់លាស់ ដើម្បីមានមុខរបរសមរម្យសម្រាប់កសាងជីវិតសាជាថ្មី ក្រោយពីបញ្ចប់ការអនុវត្តទោសទណ្ឌរួច។

By Vichhai-News 

Post a Comment

Previous Post Next Post