ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ណូវែលហ្សឺឡង់ ចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា មិនមែនត្រឹមតែដើម្បីសម្រេចបានកម្ពុជាគ្មានមីននោះទេ តែជាការចូលរួមចំណែកដល់ការសម្រេចបានពិភពលោកទាំងមូលគ្មានមីន និងបង្ហាញពីឆន្ទៈបន្តគាំទ្រកម្ពុជា។


ណូវែលហ្សឺឡង់ ចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា មិនមែនត្រឹមតែដើម្បីសម្រេចបានកម្ពុជាគ្មានមីននោះទេ តែជាការចូលរួមចំណែកដល់ការសម្រេចបានពិភពលោកទាំងមូលគ្មានមីន និងបង្ហាញពីឆន្ទៈបន្តគាំទ្រកម្ពុជា។

(ហ្សឺណែវ ប្រទេសស្វីស) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Deborah Mary Geels ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសណូវែលហ្សឺឡង់ ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះប្រទេសណូវែលហ្សឺឡង់ ដែលបានគាំទ្រសកម្មភាពមីនកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលទើបតែបានបញ្ចប់ និងឈានចូលដំណាក់កាលទី៥ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រទេសណូវែលហ្សឺឡង់ បន្តគាំទ្រកម្ពុជារហូតគ្រាប់មីនចុងក្រោយត្រូវបានបោសសម្អាតចេញពីផ្ទៃដីរបស់កម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការសោកស្តាយ ដែលទង្វើរបស់ថៃ រំលោភបំពានធ្ងន់ធ្ងរដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា ហើយកម្ពុជាត្រៀមខ្លួចរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងដើម្បីធានាបានសុន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន។

លោកជំទាវ Deborah Mary Geels បានបង្ហាញពីឆន្ទៈក្នុងការបន្តគាំទ្រកម្ពុជាសម្រេចឱ្យបានអនាគតមួយដែលគ្មានមីន ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសកម្មភាពមីននៅកម្ពុជា រហូតក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល ជាពិសេសការទទួលជោគជ័យរបស់កម្ពុជាសម្រាប់ភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤។ លោកជំទាវ Deborah Mary Geels បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា មិនមែនត្រឹមតែដើម្បីសម្រេចបានកម្ពុជាគ្មានមីននោះទេ តែបានចូលរួមចំណែកដល់ការសម្រេចបានពិភពលោកទាំងមូលគ្មានមីន។ 

ជាមួយគ្នានោះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសណូវែលហ្សឺឡង់ បានសម្តែងនូវការសោកស្តាយចំពោះប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ព្រំដែន ទទួលរងគ្រោះ និងការលំបាកដោយសារសង្គ្រាមថ្មីៗ ហើយលោកជំទាវ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដែលខុសទៅនឹងច្បាប់មនុស្សធម៌ និងបង្ករហានិភ័យធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល។

ក្នុងឱកាសនោះ លោកជំទាវ Deborah Mary Geels បានជំរុញលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ថៃ បន្តកិច្ចសហការ ដើម្បីរក្សាឱ្យបានសន្តិភាព និងធ្វើឱ្យប្រសើរឡើងនូវជីវភាព និងការរស់នៅរបស់ប្រជាជនក្នុងតំបន់ព្រំដែន។






By Vichhai-News 

Post a Comment

Previous Post Next Post