ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ។


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ។ ពិធីប្រគល់ទទួលឱសថពីមូលនិធិគីណាល់នេះធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងព័ត៌មានដោយមានលោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមការងារ តំណាងឱ្យឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM។ 

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM ដែលជានិច្ចជាកាលតែងតែផ្តល់នូវការគាំទ្រចំពោះក្រសួងព័ត៌មានក្នុងបេសកកម្មមនុស្សធម៌។ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱសថជាអំណោយរបស់មូលនិធីគីណាល់ និងក្រុមហ៊ុនផ្សេងទៀតទៅចែកជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាចែករំលែកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តក្រចេះ និងបងប្អូនមន្ត្រីរាជការមួយចំនួននៃក្រសួងព័ត៌មាន។  

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាឱសថដែលទទួលបាននូវជាថ្នាំបំបាត់ជំងឺគ្រុនផ្តាសាយ ឱសថសម្រាប់ស្ត្រី និងថ្នាំវីតាមីននឹងត្រូវបែងចែកសម្រាប់ចែកជូនដល់វីរកងទ័ពដែលឈរជើងនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារតាមរយៈមន្ទីរព័ត៌មាននៃខេត្តទាំងពីរ និងជូនទៅទណ្ឌិតដែលកំពុងអនុវត្តទោសនៅមន្ទីរឃុំឃាំងម២ តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានដែលនឹងនាំយកទៅជូននៅសបា្តហ៍ក្រោយជាមួយនឹងអង្ករវីតាមីន សំឡីអនាម័យ ប្រេងកូឡានិងសម្ភារៈមួយចំនួនទៀត។











By Vichhai-News 

إرسال تعليق

أحدث أقدم