ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោក ផ្កាយ១ សុខ សុីថា និង បក្ខពួកបានប្រើហិង្សាទៅលើពីរនាក់បងប្អូនបង្កើតបានបណ្តាលឲម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងររីឯម្នាក់ទៀតត្រូវពួកគេចាប់ច្របាច់ករក្នុងករណីជម្លោះព្រំដី!!!


ខេត្តកណ្តាល:រឿងរ៉ាវដ៏គួរឲរន្ធត់មួយបានធ្វើឲជនរងគ្រោះពីរនាក់បងប្អូនបង្កើតត្រូវបានលោកប៉ូលិសផ្កាយ១នៃក្រសួងមហាផ្ទៃនិងបក្ខពួកជាច្រើននាក់ទៀតបានប្រើហិង្សាយ៉ាងសាហាវឃោឃៅព្រៃផ្សៃបំផុតដែលបានបណ្តាលឲលោកពូម្នាក់រងរបួសនឹងផ្លែកាំបិតយ៉ាងធ្ងន់ធ្ងរនិងម្នាក់ទៀតត្រូវបានក្រុមនេះចាប់ជាន់ករ ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩:00ព្រឹកថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០២៥ស្ថិតនៅភូមិសាស្ត្រ ភូមិ ព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។

ជនរងគ្រោះ ចំនួន ០២នាក់

១.ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ  ជនជាតិ ខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន : ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។(រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង)

២.ឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ  ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន : ភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

-ជនសង្ស័យ ចំនួន ០៥នាក់, ឃាត់ ០៤នាក់,គេចខ្លួន ០១នាក់

១.ឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ

មានទីលំនៅបច្ចុប្បន្ន : ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល។(ជនដៃដល់) បានរត់គេចខ្លួន ។

២.ឈ្មោះ សយ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន : ភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

៣.ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន : ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

៤.ឈ្មោះ យឹម សំនៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន : ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

៥.ឈ្មោះ វណ្ណី ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន : ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

  យោងតាមការបញ្ជាក់របស់ជនរងគ្រោះ ជឹម ស៊ីថា ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ជឹម ធឿន  បានបំភ្លឺថា ជនរងគ្រោះបានកាន់កាប់ដីនិងអាស្រ័យផលនៅលើដីមួយកន្លែងនៅតាមបណ្តាយព្រែកថោង ដែលសព្វថ្ងៃនេះស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ជាង ៣០ឆ្នាំមកហើយដែលមានព្រុំម្ខាងជាប់នឹងដីរបស់ឈ្មោះ ភឺន ផល្លា និងម្ខាងទៀតជាប់តាមបណ្តាយព្រែកថោង ។

  មកដល់ថ្ងៃទី១៦.១១.២០២៥ វេលាម៉ោងប្រហែល ១២.០០នាទី ជនរងគ្រោះឈ្មោះ ជឹម ធឿន បានទូរសព្ទមកខ្លួនថា ឃើញមានគេមកបោះបង្គោលរបងជាប់និងដីរបស់គាត់ ភ្លាមនោះខ្លួននិងបងឈ្មោះ ជឹម ធឿន បាននាំគ្នាទៅមើល ក៏បានឃើញក្រុមជនសង្ស័យមានគ្នាប្រហែល០៤នាក់ បាននាំគ្នាទាញខ្សែវាស់ចូលក្នុងដីបងខ្លួនឈ្មោះ ជឹម ធឿន ភ្លាមនោះបងខ្លួន បានចូលទៅឃាត់មិនអោយពួកគេធ្វើ ដោយប្រាប់បន្ថែមថា ធ្វើតែត្រឹមបង្គោលចាស់ទៅបានហើយ បន្ទាប់មកពួកគេបានឈប់ហើយវិលត្រឡប់ទៅផ្ទះរៀងខ្លួន។

  លុះស្អែកឡើងថ្ងៃទី ១៧.១១.២០២៥ វេលាម៉ោង ០៨.៤០នាទី បងខ្លួនឈ្មោះ ជឹម ធឿន បានទូរស័ព្ទមកប្រាប់ថា មានគេដកបង្គោលព្រំដីចាស់ចោលរួចវាស់បោះបង្គោលចូលក្នុងដីរបស់គាត់ ឮភ្លាមខ្លួនបានជិះម៉ូតូដល់ឃើញមានគេដកបង្គោលព្រុំដីរបស់បងខ្លួនពិតមែន បន្ទាប់មក

ជនសង្ស័យឈ្មោះ សុខ ស៊ីថា បានស្រែកមកសួរបងខ្លួនថា បើដីនេះជារបស់បងនឹងមានប្លងបញ្ជាក់ពីសាលាក្រុងឬអត់ បងខ្លួនឈ្មោះ ជឹម ធឿន តបទៅវិញថាដីតាមបណ្តាយព្រែកនេះខ្លួនគ្មានប្លង់ទេតែខ្លួនកាន់កាប់តាំងពីសល់ពីសង្គមមកម្លេះ 

ហើយខ្លួនបាននិយាយបន្ថែមថា បើដីបងឯងមានប្លង់ដល់ចំណីព្រែក បងឯងយកដីនេះចុះ ភ្លាមនោះឈ្មោះ សុខ ស៊ីថា បានខឹងច្រឡោតហើយថែមទាំងបញ្ជាឲ្យកូនចៅដកបង្គោលចាស់ចេញ ឃើញសភាពមិនស្រួលខ្លួនបានទាញទូរស័ព្ទមមកទាញថត ស្រាប់តែជនសង្ស័យឈ្មោះ សុខ ស៊ីថា ស្ទុះមកវាយតែខ្លួនគេចផុតក៏ដួលទៅលើដី បន្ទាប់មកជនសង្ស័យឈ្មោះ សុខ ស៊ីថា បានទាញកាំបិតផ្គាកកាប់បងខ្លួនឈ្មោះ ជឹម ស៊ីថា តែបងខ្លួនចាប់ទាន់ក៏ប្រឹងប្រទាញប្រទុងរហូតរបួសចេញឈាមត្រង់ក្រោមសាច់ដុំដៃខាងឆ្វេង ពេលនោះកូនចៅរបស់ជនសង្ស័យម្នាក់បានចាប់ខ្លួនដួលទៅលើដីដើម្បីដណ្តឹមយកទូរស័ព្ទពីខ្លួនតែយកមកបានខ្លួនបាននាំបងខ្លួនឈ្មោះ ជឹម ធឿន ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកព្រែកលួង និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាកូវ ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ បានចុះនាំខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលមានឈ្មោះ សយ សារឿន ឈ្មោះ ញ៉េប ស្រួន ឈ្មោះ យឹម សំនាង ឈ្មោះ វណ្ណី ដារ៉ា យកមកសាកសួរ ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា រត់គេចខ្លួន ។ហើយបច្ចុប្បន្ន ជនរងគ្រោះ លោក ជឹម ធឿន បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា(ពេទ្យធំធំ១៧៩)។










BY Vichhai-News 

Post a Comment

Previous Post Next Post