ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរនូវសារធាតុញៀន ជាក់ស្ដែង


តាកែវ៖ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

នៅវេលាម៉ោង ៦:៣៥នាទី ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរនូវសារធាតុញៀន ជាក់ស្ដែង នៅត្រង់ចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

 +លទ្ធផលបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ (ប្រុស)

ឈ្មោះ ខែម វុទ្ធី ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

+ដកហូតវត្ថុតាងរួមមាន៖

១/ ម្សៅក្រាមពណ៌សថ្លាចំនួន ១២១កញ្ចប់(ធំ១)ទម្ងន់៨៧.៧១ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង

៣/ ក្រដាស់វីងវេប្រាក់ចំនួន ០២ សន្លឹក

៤/ ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង

៥/ សម្ភារ: វេចខ្ចប់ថ្នាំញៀនមួយចំនួន។

  បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។

Post a Comment

Previous Post Next Post