ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ ប្រកបដោយក្តីរំលឹក និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់


ខេត្តតាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំអយ្យការអមសាលាដំបូងខេត្ត បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់បឹងទីរួមខេត្តតាកែវ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា ការរៀបចំពិធីបង្សកូល និងគោរពវិញ្ញាណក្ខ័ននេះឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន សម្រាប់ប្រទេសជាតិនិងប្រជារាស្រ្តរបស់ព្រះអង្គ ដែលក្នុងការទាមទាមបានឯករាជ្យទាំងស្រុង ពីអាណានិគមន៍និយមបារាំងនិងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីប្រទេសសៀម ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត។

ឯកឧត្តម អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា គំរូវីរៈភាពរបស់ព្រះមហាវិរៈក្សត្រនឹងធ្វើឱ្យយើងជាប្រជារាស្រ្ត ចងចាំជានិច្ចហើយនិងយកគម្រូតាម ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យឡើងថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្រ្ត មានជីវភាពកាន់តែល្អប្រសើរឡើង ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ












By Vichhai-News 

إرسال تعليق

أحدث أقدم