ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី ៤


ខេត្តកំពង់ស្ពឺ ៖‎ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំណង់ស្ពឺ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី ៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អង្គភាពចំណុះសាលាខេត្ត និងអភិបាលក្រុង ស្រុក ទាំង៩ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍ និងបើកអង្គប្រជុំ សាមញ្ញលើកទី ១៧ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត និងពិនិត្យសមាសភាពចូលរួមរួចមក ហើយក៏បានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ជាពិសេសគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់បន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព អោយជាប់ជាប្រចាំ ព្រមទាំងបានខិតខំប្រឹង ប្រែង ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានា ចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ។‎‎


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានលើកឡើងថា ទន្ទឹមនិងនេះ រដ្ឋបាលឯកភាពខេត្ត បានប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ក្នុងការបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់មួយចំនួនរួមមាន ក្មេងទំនើង គ្រឿងញៀន អំពើជួញដូរមនុស្ស អំពើចោរកម្មនានា ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ បង្កលក្ខណៈអំណោយផល នៃសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខដុម ជាមួយនឹងជីវភាពសមរម្យ ក្នុងដែនសមត្ថកិច្ចខេត្ត។ ជាមួយគ្នានេះ សូមគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តវិធានការ ទប់ស្កាត់ បង្ការ និងបង្ក្រាបករណីលួច ឆក់ ប្លន់ និងករណីក្មេងទំនើងឱ្យជាប់ជាប្រចាំ។‎‎

ឯកឧត្តមបន្តទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពលករដែលបានវិលត្រឡប់ មកពីប្រទេសថៃ។ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបាន និងកំពុងជួយស្វែងរកការងារជូនពួកគាត់។ លើសពីនេះយើងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនចៅរបស់ពួកគាត់ ដោយជំរុញឱ្យពួកគាត់ចូលរៀន សម្រាប់អ្នកគ្រប់អាយុចូលរៀន និងជួយឱ្យពួកគាត់បានចូលរៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះអ្នកដែលលើសអាយុមិនអាចចូលរៀនបាន។ ជាមួយគ្នានេះអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានជួយ សម្របសម្រួល និងរៀបចំសៀវភៅស្នាក់នៅសៀវភៅគ្រួសារ និងឯកសារអត្រានុកូលដ្ឋានជូនពួកគាត់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ











By Vichhai-News 

إرسال تعليق

أحدث أقدم